ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃសៅរ៍ ៣ រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន ជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចូលរួម កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តទៅនៅ សាលាប្រជុំសសរ១០០ សម្តេចតេជោ នៅទីរួមខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងលោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ហើយនិងមានសមាជិក សមាជិការគណបក្សបានអញ្ជើញចូលរូមចំនួន ៤៣៧ រូប។សូមបញ្ជាក់ថា,លោក វេង សាខុន ជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់សៀម ខេត្តកំពង់ចាម តែងតែអញ្ជើញដឹកនាំក្រុមការងារចុះជាប់ជាប្រចាំ តាមមូលដ្ឋានស្ទើរតែរៀងរាល់សប្តាហ៍ ជាមួយនឹងការចុះសួរសុខទុក្ខប្រជាពលរដ្ឋ ការផ្ដល់អំណោយសម្ភារៈផ្សេងៗ នឹងទទួលយកនូវសំណើរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ៖សុខ ខេមរា