យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ឥណ្ឌា ហោះហើរទៅកាន់អាមេរិក ត្រូវវិលត្រឡប់មកចុះចតវិញនៅកន្លែងដើម ក្រោយប្រទេសឃើញសត្វប្រចៀវ ក្នុងយន្តហោះ។សារព័ត៌មាន SCMP នៅថ្ងៃទី ២៩ខែឧសភា បានផ្សាយថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air India ហោះហើរពីប្រទេសឥណ្ឌាទៅកាន់អាមេរិក ត្រូវបង្ខំវិលត្រឡប់មកចុះចត់វិញនៅទីក្រុងញូវដេលី ក្រោយមានសត្វប្រចៀវហោះនៅក្នុងកាប៊ីនអ្នកដំណើរ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងរូបភាពវីដេអូបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញថា ក្រុមអាកាសយានិកនិងអ្នកដំណើរតក់ស្លុត ភ័យខ្លាចយ៉ាងខ្លាំង ពេលឃើញសត្វប្រចៀវ ហោះចុះឡើងនៅក្នុងកាប៊ីនអ្នកដំណើរ យន្តហោះ Boeing 737។
សារព័ត៌មាន ANI បានផ្សាយថា យន្តហោះខាងលើបានចាកចេញពី ទីក្រុងញូវដេលី ទៅកាន់ទីក្រុង Newark រដ្ឋ New Jersey នៅថ្ងៃទី ២៧ខេឧសភា ។ ក្រៅការហោះហើរបានមួយម៉ោង ទើបឃើញសត្វប្រចៀវហោះនៅខាងក្នុង ធ្វើឲ្យអាកាសយានិកត្រូវបង្ខំវិលត្រឡប់មកចុះចត់កន្លែងដើមវិញ។
មន្ត្រីអាកាសចរណ៍ឥណ្ឌា បានឲ្យដឹងថា យន្តហោះបានចុះចតនៅទីក្រុងញូវដេលី ដោយសុវត្ថិភាព ហើយក្រុមជំនាញក៏បានទៅបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងយន្តហោះ។ សត្វប្រចៀងបានងាប់ពេលយន្តហោះចុះចតដល់ដី ។ ក្រុមជំនាញរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌានឹងបើកការស្រាវជ្រាវពីប្រព័ន្ធសុវត្ថិភាព ដែលទុកឲ្យមានសត្វប្រចៀវចូលក្នុងយន្តហោះ៕
ដោយ៖ធីរីណា(រូបភាព៖TWITTER+រូបភាព៖SCMP