ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខ ៖ នៅសល់តែ១ថ្ងៃទៀតតែប៉ុណ្ណោះ ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបញ្ចប់សម្រាប់ដូសទី១

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខបានប្រកាសថា នៅសល់តែ១ថ្ងៃទៀតតែប៉ុណ្ណោះ ដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូរទាំងខណ្ឌសែនសុខដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ  ដូសទី១ ត្រូវបញ្ចប់ហើយនេះគឺ ទិដ្ឋភាពមណ្ឌលចាក់វ៉ាក់សាំងទាំង១២ទីតាំង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

អាជ្ញាធរខណ្ឌសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ រូសរាន់ទាក់ទងទៅភូមិ សង្កាត់ឬ អញ្ជើញទៅផ្ទាល់មណ្ឌលចាក់វ៉ាក់សាំងជិតផ្ទះបំផុត ដើម្បីទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖