ភ្នំពេញ៖ថ្ងៃទី ៣១ ឧសភា ២០២១ – ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និង ADA (Analytics, Data, Advertising) ដែលជាក្រុមហ៊ុនផ្ដល់សេវាទិន្នន័យ និងបញ្ញាសិប្បនិមិ្មតធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ បានសហការគ្នាបង្កើតនូវវិធីសាស្រ្តធ្វើទីផ្សារថ្មីចំនួន ២ ដើម្បីជួយឲ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្មនានាអាចខិតចូលកាន់តែជិតអតិថិជនរបស់ខ្លួន។ ADA Reach គឺជារបៀបធ្វើទីផ្សារតាមរយៈប្រព័ន្ធទូរស័ព្ទចល័តដែលអនុញ្ញាតឲ្យអាជីវកម្មនានាផ្ញើរសារទៅកាន់អតិថិជនជាលក្ខណៈរូបភាព វីដេអូ ឬរូបមានចលនា(gif) ដើម្បីទទួលបានប្រសិទ្ធភាពផ្សព្វផ្សាយកាន់តែខ្ពស់ និងចំគោលដៅ។ ឯ Pleng គឺជាកម្មវិធីស្ដាប់តន្រ្តីតាមទូរស័ព្ទធំបំផុតរបស់កម្ពុជាដែលមានមាតិកាច្រើនជាងគេ និងកំពុងវិវឌ្ឍន៍ខ្លួនក្លាយជាកន្លែងផ្សព្វផ្សាយដ៏ធំ និងមានប្រសិទ្ធភាពផងដែរ។ADA Reach Cambodia powered by Smart គឺជាយុទ្ធសាស្រ្តធ្វើទីផ្សារដែលភ្ជាប់មកជាមួយនូវការវិភាគទិន្នន័យនៃអ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ។ ផ្លាតហ្វមនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ ២០២០ ដើម្បីបញ្ចូនសារនានារបស់ប្រ៊េនទៅកាន់មនុស្សជាង ៧.៥ លាននាក់ទូទាំងប្រទេសកម្ពុជាដែលកំពុងប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Smart ជាមួយសេវា SMS, IVR, USSD និង Rich Media។ សេវាទាំងអស់នេះសុទ្ធតែប្រើប្រាស់អមជាមួយទិន្នន័យរបស់ប្រព័ន្ធទូរស័ព្ទ ដើម្បីស្គាល់ និងកំណត់អតិថិជនឲ្យចំគោលដៅ។ការដាក់ចេញនូវវិធីសាស្រ្តផ្សាយពាណិជ្ជកម្ម Rich Media ដ៏សម្បូរបែបនេះគឺជាការនាំមកនូវអន្តរកម្ម ឬការទំនាក់ទំនងផ្ទាល់ទៅវិញទៅមករវាងអ្នកផ្សាយពាណិជ្ជកម្ម និងអ្នកប្រើប្រាស់។ ទ្រង់ទ្រាយរបស់Rich Media គឺមានរួចជាស្រេចលើប្រព័ន្ធប្រតិបត្តិការ Androidនិង iOS Version 14.5 ឡើងទៅ។ ការផ្ញើរសារផ្ទាល់នេះ គឺជាយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពដែលដាក់ចំគោលដៅអតិថិជនជាមួយទ្រង់ទ្រាយ និងពាក្យពេចន៍ដែលផលិតផល ឬសេវាកម្មនានាចង់ផ្សព្វផ្សាយ។ កម្មវិធីស្ដាប់តន្ត្រី Pleng ត្រូវបានគេដោនឡូតចំនួនជាង ៤.៣ លានដង និងមានចំនួនអ្នកប្រើប្រាស់ជាប្រចាំរហូតដល់ជាង ៦០០ ០០០នាក់នៅកម្ពុជា។ ទិន្នន័យនេះ បានបង្ហាញថា Pleng ជាកម្មវិធីថ្មីមួយក្នុងចំណោមកម្មវិធីផ្សេងៗដែលមានសន្ទុះដោនឡូតច្រើនជាងគេ និងជាកន្លែងដ៏ទាក់ទាញមួយដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ អ្នកប្រើប្រាស់ App នេះ សុទ្ធសឹងតែជាយុវវ័យដែលពោរពេញដោយភាពស្វាហាប់។ ចាប់ពីពេលនេះតទៅ ក្រុមហ៊ុន និងអាជីវកម្មនានា អាចធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅលើ App នេះ ដោយប្រើប្រាស់ការដាក់ផ្ទាំងផ្សព្វផ្សាយ(In-App Banners) និងកែប្រែមាតិការបស់អ្នក។ ក្រៅពីផ្សព្វផ្សាយផ្ទាល់នៅលើ App ក៏មានកម្មវិធីផ្សាយផ្ទាល់ និងកម្មវិធីជជែកពិភាក្សាជាច្រើនដែលនឹងធ្វើឡើងជាប្រចាំឆ្នាំផងដែរ។
អ្នកនាង Klara Grintal នាយកប្រតិបត្តិប្រចាំ ADA Cambodia បានមានប្រសាសន៍ថា «ចំនួនប្រជាជនកម្ពុជាមាន ១៦ លាននាក់ តែចំនួនទូរស័ព្ទចល័តដែលពួកគេប្រើប្រាស់មានសរុបដល់ទៅ ២១ លានគ្រឿងឯណោះ។ ADA ពិតជាមានមោទនភាពដែលបានសហការជាមួយ Smart ដើម្បីភ្ជាប់ទំនាក់ទំនងរវាងម្ចាស់អាជីវកម្មទៅអតិថិជនក្នុងបែបបទថ្មីដែលមានប្រសិទ្ធភាព និងភាពសមស្រប។ ការកំណត់និងយល់ដឹងពីទិន្នន័យគឺជាកត្តាគោលនៃវិធីសាស្រ្តផ្សព្វផ្សាយទាំងអស់របស់យើង។ យើងពិតជារំភើបក្នុងការប្រើប្រាស់ការវិភាគប្រព័ន្ធទូរស័ព្ទមកបង្កើតជាផ្នែកថ្មីមួយ ដែលនាំឲ្យអតិថិជនរបស់យើងអាចដាក់គោលដៅបានត្រឹមត្រូវ ស្របជាមួយការអភិវឌ្ឃន៍ថ្មី។ យើងនឹងនៅតែរិះរកមធ្យោបាយថ្មីៗដើម្បីជួយកសាងភាពជោគជ័យរបស់អតិថិជនយើង។» លោក Sanjid Hossain នាយកគ្រប់គ្រងយុទ្ធសាស្រ្តទីផ្សារ Reach និងការបង្កើតថ្មីប្រចាំ ADA Cambodia បានមានប្រសាសន៍ថា«ចម្រៀង ជាពាក្យដែលពេញនិយមជាងគេក្នុងការស្វែងរកនៅលើយូធូប (YouTube) ក្នុងប្រទេសម្ពុជា ដូច្នេះហើយទើប ADA បង្កើតដំណោះស្រាយថ្មី ដែលអាចណែនាំអាជីវកម្មរបស់លោកអ្នកទៅកាន់អតិថិជនបានកាន់តែច្រើនជាងមុនកម្មវិធីកម្សាន្តដោយប្រើប្រាស់កម្មវិធី Pleng ដែលនឹងនាំឲ្យការផ្សព្វផ្សាយរបស់អ្នកចេញទៅចំគោលដៅ និងមានប្រសិទ្ធភាព។»លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiataបានមានប្រសាសន៍ថា «អស់រយៈពេលមួយទសវត្សរ៍មកនេះ ក្រុមហ៊ុន Smart Axiata បានស្វះស្វែងបង្កើត និងពង្រឹងនូវទំនាក់ទំនងបែបទំនើប ដើម្បីជួយឲ្យអតិថិជនរបស់យើងរក្សាទំនាក់ទំនង ហើយព្រមទាំងបានជួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ–១៩នេះទៀតផង។ យើងតែងតែស្វែងរកមធ្យោបាយថ្មីៗ ដើម្បីនាំមកជូននូវផលិតផលពិសេសៗ និងផ្ដល់គុណតម្លៃដល់ប្រព័ន្ធធុរកិច្ចនៅកម្ពុជា។ កិច្ចសហការជាមួយ ADA គឺជាគន្លឹះដ៏សំខាន់មួយដែលនឹងដឹកនាំយើងទៅដល់គោលដៅនោះ”។
ADA គឺជាក្រុមហ៊ុនផ្ដល់ទិន្នន័យ និងបញ្ញាសិប្បនិមិ្មត(AI) ដែលបង្កើតឡើងដើម្បីធ្វើប្រតិបត្តិការរួមបញ្ចូលមួយលើផ្នែកទិន្នន័យ ការវិភាគ និងដំណោះស្រាយទីផ្សារ។ មានសាខាចំនួន ៩ ទូទាំងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាស៊ីអាគ្នេយ៍ ADA បានសហការជាមួយប្រ៊េនធំៗជាច្រើន ហើយបាននាំមកជូនអាជីវកម្មទាំងនោះនូវវិធីសាស្រ្តធ្វើទីផ្សារឌីជីថលដែលមានភាពសមស្រប ក៏ដូចជាសម្រេចគោលដៅអាជីវកម្មរបស់ពួកគេផងដែរ។ យើងឈរលើគោលដៅ និងផ្ដល់ជូនសេវាសំខាន់ៗចំនួន ៣ ដូចជា៖
ADA ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនដែលមានជំនាញខ្ពស់ក្នុងការប្រើប្រាស់ទិន្នន័យដែលបានសិក្សាស៊ីជម្រៅលើអតិថិជនជាង ៣៧៥ លាននាក់។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
Fiona Ng, Marketing & Communications, ADA
+6019 257 8277, fiona.ng@ada-asia.com
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។ Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា SmartLuy សេវាធានារ៉ាប់រងអាយុជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន “លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុត” នៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
លោក គាំ ទិវា
Tel: +855 10 202 271
Email: koam.tivea@smart.com.kh