កម្លាំងទាហានការពារដែនសមុទ្រស្រីលង្កា នៅថ្ងៃទី២ខែមិថុនាបានប្រកាសថា នាវាដឹកកុងតឺន័របានឆាបឆេះរយៈពេល១៣ថ្ងៃកន្លងមកនៅតំបន់សមុទ្រស្រីលង្កា ហើយអាចប្រឈមនិឹងការលិចជាមួយនឹងប្រេងរាប់រយតោន អាចហៀរចូលក្នុងសមុទ្រ។
សារព័ត៌មាន AFP បានផ្សាយថា មន្ត្រីការពារបរិស្ថានដែនសមុទ្រស្រីលង្កា លោក Dharshani Lahandapura បានឱ្យដឹងថា ក្រុមមន្ត្រីបរិស្ថានកំពុងតែវាយតម្លៃ ពីការខូចខាត និងប៉ះពាល់ដោយសារតែការឆេះនាវា១៣ថ្ងៃកន្លងមក នេះជាករណីអាក្រក់បំផុតដល់ដែនសមុទ្រស្រីលង្កាដែលមិនធ្លាប់មានពីមុនមក។
នាវាដឹកទំនិញ MV X-Press Pearl បានដឹកសារធាតុគីមីរាប់រយតោន និងគ្រឿងជ័រ បានឆាបឆេះរយៈពេល១៣ថ្ងៃកន្លងមក។ ក្រុមពន្លត់អគ្គិភ័យបានពន្លត់ទាំងស្រុងនៅថ្ងៃទី១ខែមិថុនា ប៉ុន្តែនាវាអាចនឹងលិចក្នុងពេលឆាប់ៗ។
នៅពេលនេះកម្ទេចជ័របានអណ្តែតពេញសមុទ្រ ចំណែកមន្ត្រីក្នុងតំបន់បារម្ភយ៉ាងខ្លាំងពីគ្រោះអាសន្នទ្រង់ទ្រាយធំ ពេលប្រេង ២៧៨តោនលេចហៀចេញទៅ និងហ្គាស៥០តោន អាចធ្លាយចេញពីនាវា។ ក្រៅពីនេះនាវាក៏បានដឹក axit nitric បានលេចហៀរចេញក្រៅក្រោយការឆាបឆេះ ។ អណ្តាតភ្លើងបានឆាបឆេះ១៣ថ្ងៃកន្លងមកបានបំផ្លាញ ១៥០០កុងតឺន័រ។
ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa កាលពីថ្ងៃទី១ខែមិថុនា បានចេញបញ្ជាឲ្យអូសនាវាដែលមានគ្រោះថ្នាក់ចូលមកច្រាំង៕ដោយ៖ធីរីណា
រូបភាព៖AFP