ការអំពាវនាវរបស់ឥណ្ឌូនេស៊ីនេះកើតឡើងក្រោយពេលមួយខែដែលអាស៊ានបើកកិច្ចប្រជុំហើយឯកភាពគ្នាក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិវាទនៅប្រទេសតំបន់អាស៊ានមួយនេះ។
នៅថ្ងៃទី២ខែមិថុនា រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានអំពាវនាវដល់សមាគមអាស៊ាន តែងតាំងឧបការី ទទួលបន្ទុកដោះស្រាយវិវាទនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ តាមអនឡាញនៅទីក្រុងហ្សាការតា លោកស្រី Retno Marsudi បានបញ្ជាក់ថា «ការតែងតាំងឧបការី ចាំបាច់ត្រូវតែធ្វើឡើងជាបន្ទាន់ ហើយទំនាក់ទំនងភាគីទាំងពីរនៅមីយ៉ាន់ម៉ាចាំបាច់ត្រូវតែរក្សាខ្ជាប់ជានិច្ច ។
អាស៊ានបានខិតខំតាមរយៈកិច្ចការបរទេសស្តីពីវិវាទនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីប្រទេសនេះធ្លាក់ក្នុងវិវាទជាថ្មីក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ កម្លាំងទាហានបានចាប់ខ្លួនប្រធានាធិបតី និងលោកស្រីអោងសាន ស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ។
នៅក្នុងកិច្ចប្រជុំអាស៊ានកាលពីថ្ងៃទី២៤ខែមេសានៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ីមេដឹកនាំអាស៊ាន បានឯកភាពគ្នា៥ចំណុចស្តីពីដំណោះស្រាយវិវាទមីយ៉ាន់ម៉ា ដោយក្នុងនោះបានស្នើឲ្យបញ្ចប់ជាបន្ទាន់រាល់អំពើហិង្សានៅក្នុងប្រទេសនេះ។
នៅថ្ងៃទី១ខែមិថុនា អគ្គលេខាអាស៊ាន មានគម្រោងទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីតាមដានការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចដែល អាស៊ានបានព្រមព្រៀង៕
ដោយ៖ធីរីណា(AFP/TTXVN)