ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌដូនពេញដឹកនាំកម្លាំងគណបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំង ក្លឹបកម្សាន្ត​ បារបារាំង និងអាជីវកម្មផ្សេងទៀតដែលល្មើសនឹងការណែនាំរបស់អជ្ញាធរ…

ចែករំលែក៖

ភ្នំពេញ​៖​ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅយប់ថ្ងៃពុធ ៧រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២០​ និង០០នាទី​រហូត​ដល់ម៉ោង​ ២៣និង០០នាទីយប់​ បានដឹកនាំកម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បែងចែកជា០៣ក្រុមដឹកនាំដោយលោក-លោកស្រី អភិបាលរងខណ្ឌ ចុះត្រួតពិនិត្យ និង បង្ក្រាបទីតាំងអាជីវកម្ម​ផ្សេងទៀតដែលល្មើសនឹងការណែនាំរបស់អជ្ញាធរ។

បេីតាមការ​បញ្ជាក់ពី​លោកអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា​ ក្នុង​ប្រតិបត្តិការ​នេះ​ កម្លាំង​ចម្រុះ​បានហាមឃាត់រួមមាន៖ ក្លឹបកម្សាន្ត​ បារបារាំង និងអាជីវកម្មផ្សេងៗទៀតដែលល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីចូលរួមការងារប្រយុទ្ធប្រឆាំងការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងមូលដ្ឋាន ក៏ដូចជារក្សារបាននូវសណ្តាប់ធ្នាប់ អនាម័យ និងសោភណ្ឌភាពក្នុងរាជធានីភ្នំពេញ ។

ជាក់ស្ដែង​ជាលទ្ធផល ក្រុមការងារបានសម្រេចបិទអាជីវកម្ម ភោជនីយដ្ឋាន ដែលមានបើកភ្លេងកំដរ នាពេលរាត្រី បានចំនួន០២ទីតាំង ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ និង សង្កាត់ជ័យជំនៈ ដកហូតសំភារៈល្មើស រួមមាន៖​ តុចំនួន០២ កៅអីចំនួន១៣ យកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ៕ដោយ៖ស​ តារា​


ចែករំលែក៖