ព័ត៌មានទាន់ហេតុការណ៍៖

លោកវរសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខបើកកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមិថុនា តាមប្រព័ន្ធZOOM

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២១នេះ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែមិថុនា តាមប្រព័ន្ធZOOM ជូនដល់លោកអធិការរង លោកនាយប៉ុស្តិ៍ និងលោកនាយផ្នែកទាំងអស់ ឲ្យបន្តក្តាប់សភាពការណ៍បទលើ្មស លួច ឆក់ ប្លន់ និងបង្តើនឲ្យបានខ្ពស់លើការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះដែលោកអធិការនគរបាលខណ្ឌបានសង្កត់ធ្ងន់ថា ប៉ុស្តិ៍រដ្ឋបាលទាំងអស់ត្រូវបើកទ្វារ២៤ម៉ោងលើ២៤ម៉ោង ពិសេសធ្វើការផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋឲ្យអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំក្នុងមូលដ្ឋានសង្កាត់ទាំង៦៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖