ព័ត៌មានទាន់ហេតុការណ៍៖

ម៉ិចស៊ីកូ ៖ មានករណីកាត់ក្បាលមនុស្សយកទៅបោះចោលនៅទីតាំងបោះឆ្នោតធ្វើឱ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង

ចែករំលែក៖

មន្ត្រីក្នុងតំបន់បានឱ្យដឹងថា បុរសម្នាក់បានគប់ក្បាលមនុស្សចូលទៅកាន់ទីតាំងបោះឆ្នោតក្នុងតំបន់ Terrazas Del Valle ស្ថិតនៅក្នុងទីក្រុងព្រំដែន Tijuana ប្រទេសម៉ិចស៊ីកូ នាថ្ងៃទី៦ ខែមិថុនា (ពេលវេលាក្នុងតំបន់)។

ហេតុការណ៍ខាងលើកើតឡើងក្នុងពេលដែលពលរដ្ឋម៉ិចស៊ីកូនាំគ្នាទៅបោះឆ្នោតពាក់កណ្តាលអាណត្តិ។ មន្ត្រីនៅក្នុងតំបន់បានឱ្យដឹងថាក្រោយពេលបោះក្បាលមនុស្សចូលទៅក្នុងការិយាល័យបោះឆ្នោតរួចហើយ បុរសខាងលើបានព្យាយាមរត់គេចខ្លួន ហើយកម្លាំងប៉ូលិសក៏បានតាមចាប់ ប៉ុន្តែពេលនេះមិនដឹងថាប៉ូលិសចាប់បានឬក៏នៅឡើយនោះទេ។
នៅក្នុងការបោះឆ្នោតដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រប្រទេសម៉ិចស៊ីកូគឺនៅឆ្នាំ២០១៧ មានអ្នកនយោបាយដល់ទៅ ៩១នាក់រងការសម្លាប់ ហើយការវាយប្រហារកើតឡើង១៧,៨% គឺមានដល់ទៅ៩១០ករណី។
ក្រុមអ្នកនយោបាយនៅក្នុងប្រទេសម៉ិចស៊ីកូ បានខិតខំប្រកួតប្រជែងកៅអីតំណាងរាស្ត្រក្នុងសភា ដែលមាន៥០០កៅអី និងអភិបាលរដ្ឋ១៥កៅអី ។ ពលរដ្ឋម៉ិចស៊ីកូ មានជាង៩៣,៥លាននាក់ គ្រប់អាយុបោះឆ្នោត ៕ដោយ៖ ធីរីណា

រូបភាព៖ Reuters 


ចែករំលែក៖