ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ «ប្រទេសយើងក្រតែយើងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ»

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងការផ្សាយរបស់កម្មវិធី ចម្រៀងគ្រួសារខ្មែរនៅរាត្រីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលសរសេរថា៖ «ប្រសិនពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំងនឹងមកដល់នៅ ថ្ងៃទី១២ ខែមិថុនា ចំនួន១លានដូស និងថ្ងៃទី១៩ ខែមិថុនា ១លានដូសបន្ថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុនសែន បានបន្តថា, “ប្រទេសយើងក្រតែយើងមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ”។ អរគុណកូនៗក្មួយៗដែលបានតែងនិពន្ធ និងច្រៀងចម្រៀងគាំទ្រដល់ចលនាជាតិប្រយុទ្ធជាមួយកូវីដ-១៩»។ សម្តេចតេជោ ហ៊ុន សែន សរសេរបន្តថា៖ «ស្អែកវ៉ាក់សាំងមកដល់១លានដូស ក្នុងនោះស៊ីណូវ៉ាក់៥០ម៉ឺនដូស ស៊ីណូហ្វាម៥០ម៉ឺនដូស សរុប១លានដូស»។
សម្តេចតេជោ ហ៊ុនសែន ធ្លាប់ថ្លែងរំឮកថា, “Marching Towards National Salvation”“ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ” សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្សជារៀងរហូត ដើម្បីអោយកម្ពុជាយើងទទួលបានការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀត( គ្មានសន្តិភាព គ្មានការអភិវឌ្ឍ )៕

ដោយ ៖ សិលា


ចែករំលែក៖