ខេត្តបាត់ដំបង៖ នគរបាលពីរស្រុកបានចុះសហការគ្នាបង្ក្រាបឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ៣នាក់ក កាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១វេលាម៉ោង ០៣និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ខែ មិថុនា ឆ្នាំ២០២១ នៅចំណុចភូមិអូរស្ងួត ឃុំសន្តិភាពស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន និងដោយបានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងជំនាញ សហការជាមួយសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនដែលមានលោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការនគរបាលស្រុក រួមគ្នាជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាកស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការនគរបាលស្រុក បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មើសជាក់ស្តែង ដែលក្នុងកិច្ចប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់គឺ៖
១-ឈ្មោះ ជួន ណារីន ភេទប្រុស អាយុ២២ឆ្នាំមាន ទីលំនៅភូមិអូរដារ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
២-ឈ្មោះ ស៊ុយ ពិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
៣-ឈ្មោះ សែម សុខមាន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន០៨ថង់ ទម្ងន់១១៣៨,៩៧ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនយ៉ាម៉ាWYចំនួន២៨គ្រាប់ទម្ងន់២,៤០ក្រាម
-ទូរស័ព្ទដៃចំនួន០៤គ្រឿង
-កាំភ្លេីងខ្យល់ចំនួន០១ដេីម
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
-ម៉ូតូចំនួន០២គ្រឿង ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងដេីម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ស សារ៉េត