ក្រុមហ៊ុន Apple កំពុងតែពិភាក្សា ដំណាក់កាលដំបូងជាមួយក្រុមហ៊ុន CATL និង BYD របស់ចិនដើម្បីផ្គត់ផ្គង់ថ្មសម្រាប់រថយន្តអគ្គិសនីថ្មី។ នៅពេលនេះគេមិនទាន់ដឹងថា កិច្ចពិភាក្សារវាងក្រុមហ៊ុន Apple ជាមួយក្រុមហ៊ុនចិនឈានដល់កម្រិតណានោះឡើយ។
ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងក្រុមហ៊ុនរបស់ Apple នៅអាមេរិក បានផ្តល់លក្ខណៈងាយស្រួលដល់អ្នកដែលផ្គត់ផ្គង់ថ្មសម្រាប់រថយន្តអគ្គិសនី។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលលោកបៃឌិន ក៏បានបញ្ជាក់ពីព័ត៌មានខាងលើនោះដែរ ។
លោក Jared Bernstein ទីប្រឹក្សាសេដ្ឋកិច្ចប្រចាំសេតវិមាន បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា «ខ្ញុំយល់ពីគោលបំណងរបស់ក្រុមហ៊ុន Apple នៅក្នុងការសាងសង់រោងចក្រផលិតថ្មនៅអាមេរិក»។
ក្រុមហ៊ុន CATLដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថ្ម ដល់ក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Tesla ត្រូវបង្ខំចិត្ត សាងសង់រោងចក្រផលិតថ្មនៅលើទឹកដីអាមេរិកបើទោះបីប្រឈមមុខតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន នឹងប៉េកាំងក៏ដោយ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលប្រធានាធិបតីអាមេរិក លោកចុះហត្ថលេខាលុបច្បាប់ហាមប្រាមដល់ក្រុមហ៊ុនចិនមួយចំនួន ក្នុងនោះមាន WeChat , TikTok ជាដើម៕
ដោយ៖ធីរីណា(រូបភាព៖ VOV)