ព័ត៌មានទាន់ហេតុការណ៍៖

ចិនព្រមាន G7 មិនត្រូវចេញបញ្ជាដល់ពិភពលោកនោះឡើយ

ចែករំលែក៖

នៅថ្ងៃទី១៣ ខែមិថុនា ចិនបានព្រមានដល់ថ្នាក់ដឹកនាំប្រទេស G7 ថា ថ្ងៃដែលអស់លោក(ក្រុមG7)សម្រេចជោគវាសនារបស់អស់លោកបានផុតយូរណាស់មកហើយ។ ដូច្នេះប្រទេសទាំងនោះមិនអាចបញ្ជាពិភពលោកទាំងមូលនោះឡើយ។

អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស បានលើកឡើងថា «ថ្ងៃដែលសម្រេចជោគវាសនារបស់ពិភពលោករបស់ក្រុមតូចមួយនោះ បានឆ្លងផុតជាយូរណាស់មកហើយ ។ យើងជឿជាក់ថា បណ្តាប្រទេស បើទោះបីប្រទេសធំឬតូច ខ្លាំងឬខ្សោយ មានឬក្រ គឺមានតម្លាភាពទាំងអស់ ហើយបញ្ហារបស់ពិភពលោកចាំបាច់ត្រូវតែប្រឹក្សាជាមួយបណ្តាប្រទេសទាំងអស់នៅលើពិភពលោក មិនមែនក្រុមតូចមួយមាន៧ប្រទេសនោះឡើយ»។
ការរីកចម្រើនរបស់ចិនក្លាយជាប្រទេសមហាអំណាចពិភពលោក ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុត ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងការដួលរលំនៃសហភាពសូវៀតបញ្ចប់សង្គ្រាមត្រជាក់។
នៅក្នុងកិច្ចប្រជុំនៅប្រទេសអង់គ្លេស ប្រទេសG7 បានស្វែងរកការគាំទ្រដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិនទាំងសេដ្ឋកិច្ចនិងនយោបាយ។ មេដឹកនាំប្រទេសG7 ដែលមានអាមេរិក កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អុីតាលី និងជប៉ុន ហើយជំនួបលើកនេះគឺដើម្បីបង្ហាញឲ្យពិភពលោកដឹងថាបណ្តាប្រទេសប្រជាធិបតេយ្យ និងជាប្រទេសអ្នកមាននៅលើពិភពលោក អាចនឹងនាំមកនូវជម្រើសល្អជាងប្រទេសចិន ៕

ដោយ៖ ធីរីណា(រូបភាព៖Reuters )


ចែករំលែក៖