មេដឹកនាំគណបក្សស្តាំនិយម យ៉ាម៉ាណា គឺលោក Naftali Bennett បានក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់អុីស្រាអែលបន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រនៅក្នុងសភាអុីស្រាអែល។
រដ្ឋសភាអុីស្រាអែលនៅថ្ងៃទី ១៣ខែមិថុនា (ពេលវេលាក្នុងតំបន់) បានបោះឆ្នោតជ្រើសរើសលោក Naftali Bennett អាយុ៤៩ឆ្នាំ មេដឹកនាំគណបក្សស្តាំនិយម Yamina ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បញ្ចប់រដ្ឋកាលដឹកនាំ របស់លោកណេតាន់ យ៉ាហ៊ូ រយៈពេល១២ឆ្នាំកន្លងមក។
តាមកិច្ចព្រមព្រៀងរបស់បណ្តាគណបក្សក្នុងសម្ព័ន្ធមិត្តកាន់អំណាចនៅអុីស្រាអែល លោក Naftali Nennett នឹងកាន់អំណាចដឹកនាំរយៈពេល២ឆ្នាំ គឺឆ្នាំ២០២១-២០២២ ។ លោក Yair Lapid មេដឹកនាំគណបក្ស Yesh Atid នឹងដឹកនាំអុីស្រាអែលពីរឆ្នាំចុងក្រោយអាណត្តិ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំសភា នាយករដ្ឋមន្ត្រីថ្មីលោក Bennett បានបញ្ជាក់ថា រដ្ឋាភិបាលសម្ព័ន្ធមិត្តរបស់លោក តំណាងឲ្យពលរដ្ឋអុីស្រាអែលទាំងមូល ។ លោកបញ្ជាក់ថា ក្រោយការបោះឆ្នោត៤លើក ក្នុងរយៈពេលមិនដល់ពីរឆ្នាំផង ដែលជាវិបត្តិទ្រង់ទ្រាយធំក្នុងប្រទេសនេះ។
ក្រោយការបោះឆ្នោតបញ្ចប់វិបត្តិថ្នាក់ដឹកនាំ ហើយជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ពលរដ្ឋអុីស្រាអែលបាននាំគ្នាដង្ហែក្បួនអបអរសាទរដែលមានមេដឹកនាំថ្មី។
មេដឹកនាំជុំវិញពិភពលោក ក្នុងនោះមានប្រធានាធិបតីបៃឌិន អធិការបតីអាល្លឺម៉ង់ នាយករដ្ឋមន្ត្រីកាណាដា នាយករដ្ឋមន្ត្រី អង់គ្លេស … សរុបគឺប្រទេសដែលចូលរួមកិច្ចប្រជុំG7 បានអបអរសាទរជូនពរដល់នាយករដ្ឋមន្ត្រីថ្មីរបស់អុីស្រាអែល៕
ដោយ៖ ធីរីណា(រូបភាព៖CNN)