ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកមន្ទីរពេទ្យមួយក្នុងទីក្រុងហូជីមិញ ៣១នាក់រកឃើញវិជ្ជមានកូវីដ-១៩

ចែករំលែក៖

តាមប្រភពព័ត៌មានពី មន្ទីរពេទ្យត្រូពិក «Nhiet doi » ទីក្រុងហូជីមិញ កាលពីថ្ងៃទី១៣ខែមិថុនា បានធ្វើតេស្តបុគ្គលិក ៨៨៧នាក់ ក្នុងនោះមាន ៨៣៤នាក់អវិជ្ជមាន និង ៥៣នាក់វិជ្ជមានកូវីដ-១៩ ។
ក្រៅពីបុគ្គលិក២២នាក់ឆ្លងកូវីដ-១៩ នៅមានក្រុមគ្រូពេទ្យជំនួយ៣១នាក់ទៀតឆ្លងកូវីដ-១៩ ។ បច្ចុប្បន្ន បុគ្គលិកឆ្លងកូវីដ-១៩នៅក្នុងមន្ទីរពេទ្យខាងលើ មាន បុគ្គលិកបច្ចេកវិទ្យាព័ត៌មាន ៨នាក់ ទីតាំងត្រួតពិនិត្យ៣នាក់ ក្រុមរដ្ឋបាល១៧នាក់ ហិរញ្ញវត្ថុ ៤នាក់ ផ្នែកផែនការទូទៅ៣នាក់ ផ្នែកឱសថស្ថាន៨នាក់…។ បុគ្គលិកដែលឆ្លងកូវីដ-១៩ខាងលើមិនបញ្ចេញអការៈនោះឡើយ ។
កាលពីថ្ងៃទី ១២ខែមិថុនា មន្ទីរពេទ្យខាងលើបានបិទជាបណ្តោះអាសន្ន ដោយរកឃើញបុគ្គលិក៣នាក់ ឆ្លងកូវីដ-១៩ ។
ជាមួយគ្នានេះដែរក្រសួងសុខាភិបាលប្រទេសវៀតណាមកាលពីថ្ងៃទី១៣ខែមិថុនា បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន២៩៧ករណីបន្ថែមទៀត។ នេះក្នុងចំណោមករណីឆ្លងថ្មីខាងលើ ភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលចំណុចកណ្តាលនៃការផ្ទុះរីករាលដាលកូវីដ-១៩ នាពេលបច្ចុប្បន្នជាមួយករណីឆ្លងថ្មី១២៩ករណី។
នៅខេត្ត Bắc Ninh មាន ៥៤ករណី និងនៅខេត្ត Hà Tĩnh ក៏បានកត់ត្រាករណីឆ្លងសហគមន៍ចំនួន០៩ករណីបន្ថែមទៀតផងដែរ។ ក្រៅពីនេះនៅតាមខេត្តផ្សេងៗទៀត។
នៅថ្ងៃជាមួយនេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះម្នាក់ទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី១៣ខែមិថុនា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១០,៥៣៨នាក់ ក្នុងនោះស្លាប់ ៥៩នាក់ និងជាសះស្បើយ ៣,៩៧៥នាក់៕

ដោយ៖ ធីរីណា(រូបភាព៖Zing news)


ចែករំលែក៖