ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពត បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន៨១ករណី បន្ថែមទៀត នៅថ្ងៃទី១៤ ខែមិថុនា

ចែករំលែក៖

ខេត្តកំពត៖ អាជ្ញាធរខេត្តកំពត បន្តរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន៨១ករណី បន្ថែមទៀត នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តកំពត។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១នេះ ខេត្តកំពតមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៨៧៣ នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ចំនួន ៥៨៧នាក់ ជាសះស្បើយចំនួន ២៨០នាក់ និងមានករណីស្លាប់ចំនួន ៦នាក់។
រដ្ឋបាលខេត្តកំពត សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ឲ្យមាន ប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ។ ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវតែអនុវត្តឲ្យ បានម៉ឺងម៉ាត់តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការ ការពាររបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕

ដោយ៖ សិលា


ចែករំលែក៖