ខេត្តស្វាយរៀង៖ នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅពិនិត្យនិងព្យាបាលបន្ទប់ថែទាំង ស៊ឹម លីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់និងមណ្ឌលសុខភាពថ្នាធ្នង់គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ត្រូវប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ព្រោះមាន២នាក់ជាមន្ត្រី សុខាភិបាលនិងមន្ត្រីឥណទាន។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ទៀតថា ដោយអ្នកមានវិជ្ជមានកូវីដ-១៩មានឈ្មោះ ស៊ឹម លីដា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរបុគ្គលិកសុខាភិបាល មណ្ឌលសុខភាពថ្នាធ្នង់ រស់នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួលនិងឈ្មោះ ហ៊ីង ម៉ាឡៃ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមន្ត្រីឥណទានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្រុករំដួល រស់នៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល។
រដ្ឋបាលខេត្តបញ្ជាក់ទៀតថាសូមដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅពិនិត្យនិងព្យាបាលបន្ទប់ថែទាំ ស៊ឹម លីដា ភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្រុករំដួល និងមណ្ឌលសុខភាពថ្នាធ្នង់ ស្រុករំដួល គិតចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩។
សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុន សែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕
ដោយ៖ យឹម សុថាន