ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន ទទួលម៉ាស់ចំនួន ១៥ម៉ឺនម៉ាស់ពីក្រុមហ៊ុន YUEFENG GROUP តាមរយៈលោកហ៊ុន ម៉ាណែត ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖  លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណលោកហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលបានចាត់ឲ្យលោក ហួត ហាក់ នាំយកអំណោយជាម៉ាស់ចំនួន១៥ម៉ឺនម៉ាស់ របស់ក្រុមហ៊ុន YUEFEN G GROUP ប្រគល់ជូនលោកស្រីឧបនាយករដ្ឋមន្ត្រី ដើម្បីប្រើប្រាស់ក្នុងដំណាក់កាលការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃអង្គារ ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។

    ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកស្រីផ្ទាល់លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកហ៊ុន ម៉ាណែត ព្រមទាំងក្រុមការងារ និងក្រុមហ៊ុនYUEFENG GROUP ដែល បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ-១៩ នៅកម្ពុជា ។ 

   លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវឲ្យក្រុមការងារ និងប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។     

     ជាពិសេស ការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល បើទោះបីជាបងប្អូនទាំងអស់គ្នាបានទទួលការចាក់វ៉ាក់សាំងបានពីរដងរួចហើយក៏ដោយ។ ខណៈកម្ពុជា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៣៨.៩៦៩នាក់ ជាសះស្បើយ ៣២. ៩៦៧នាក់ និងស្លាប់ ៣៤៨នាក់៕

ដោយ ៖ សំរិត


ចែករំលែក៖