ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា អនាគតប្រទេសជាតិអាស្រ័យទាំងស្រុងទៅលើការសម្រេចរបស់ប្រទេសជាសមាជិកណាតូ។
លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញក្តីសង្ឃឹមថា កិច្ចប្រជុំរបស់អង្គការណាតូនៅទីក្រុង Brussels នឹងដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកណាតូឲ្យបានឆាប់បំផុត។
លោក Andriy Yermak បានបង្ហាញពីគោលជំហរបស់ខ្លួន ទៅកាន់សារព័ត៌មាន La Repubblica របស់ប្រទេសអុីតាលី ថា «ខ្ញុំជឿជាក់ថា បណ្តាប្រទេសជាសមាជិកណាតូ នឹងអនុញ្ញាតឲ្យអ៊ុយក្រែនចូលជាសមាជិកឲ្យបានឆាប់បំផុត ដោយប្រទេសរបស់យើងកំពុងជួបគ្រោះថ្នាក់ ។ យើងត្រូវការជួយពីណាតូដើម្បីប្រឆាំងជាមួយប្រទេសរុស្ស៊ី »។
តាមការលើកឡើងរបស់លោក Yermak បានឱ្យដឹងថា រុស្ស៊ីអាចនឹងបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនក្នុងពេលដ៏ខ្លីខាងមុខ។ដូច្នេះអ៊ុយក្រែនត្រូវការ ការការពារពីអង្គការណាតូ។
ប៉ុន្តែកន្លងមកថ្មីៗនេះប្រធានាធិបតីពូទីនបានព្រមានថា ប្រសិនបើណាតូដាក់បញ្ចូលអ៊ុយក្រែននោះ រុស្ស៊ីនឹងធ្វើសកម្មភាពដើម្បីទប់ស្កាត់រាល់ការដាក់បញ្ចូលអ៊ុយក្រែនជាសមាជិករបស់ណាតូ ៕
ដោយ៖ ធីរីណា( រូបភាព៖ baogiaothong)