ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តមណ្ឌលគិរី ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ឲ្យបានជ្រាបថា ៖ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបន្តការស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមាន កូវីដ-១៩ នាពេលកន្លងមក និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បាន រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១៥ នាក់ ស្រី ០៤នាក់ បន្ថែមទៀត មានឈ្មោះដូចខាងក្រោមតាមតារាង ឃើញថានាពេលកន្លងមក ដោយតម្រូវឲ្យអ្នកប៉ះពាល់ទាំងអស់នោះធ្វើតេស្តសំណាក និងបុគ្គលមួយចំនួនទៀតមានអាការៈមិនស្រួល ខ្លួន (សង្ស័យ) ជារោគសញ្ញានៃជំងឺកូវីដ-១៩ បានស្ម័គ្រចិត្តស្នើសុំយកសំណាកធ្វើតេស្តរហ័ស (Rapid Test) ជាលទ្ធផល គឺមាន វិជ្ជមានកូវីដ-១៩ និងបានយកមកព្យាបាលនៅមណ្ឌលក្នុងវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី។

ជាមួយគ្នានេះដែរ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយ អ្នកមានវិជ្ជមានកូវីដ-១៩ ឬមានរោគសញ្ញាក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ពិបាកដកដង្ហើម កំដៅក្នុងខ្លួនឡើងខ្ពស់លើសពី ៣៧ អង្សាសេ និងរោគសញ្ញាផ្សេងទៀតដែលសង្ស័យ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ០១២៨២៥០៩៨, ០៩៧៩០៩៩៩៩៧។ ជាបន្ទាន់ ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩៧៦០២៨៨៨៨, រដ្ឋបាលខេត្តមណ្ឌលគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាលរដ្ឋទាំងអស់ នឹងចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល និងសូមសាមគ្គីចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

ដោយ៖ សិលា


ចែករំលែក៖