ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរចាញ់បោកមេខ្យលួចឆ្លងដែនខុសច្បាប់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបញ្ជូនមកកម្ពុជាវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចទាហានឈុតចំពោះកិច្ចតា ព្រះយ៉ា កងកម្លាំងបូរផា សហការជាមួយកម្លាំងនគបាលល្បាតព្រំដែនកាលពីវេលាម៉ោង១២៖១២នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ មិថុនា ឆ្នាំ២០២១ នេះ។

 សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថា ពលករខ្មែរ១២នាក់ ដែលលួចឆ្លងដែនចូលប្រទេសថៃខុសច្បាប់ នៅបរិវេណក្នុងតំបន់ទទួលខុសត្រូវ ក្នុងនោះមានប្រុស៦នាក់ និងស្រី៦នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន។

  សមត្ថកិច្ចបញ្ជាក់ថា បានប្រទះឃើញក្រុមពលករខាងលើ កំពុងដើរឆ្លងថ្នល់សំដៅមកទិសខាងលិចនៅបរិវេណភូមិទ័ពសៀម ឃុំតា ព្រះយ៉ា ស្រុកតា ព្រះយ៉ា ខេត្តស្រះកែវ ដោយប្រើច្រករបៀង និងមានមេខ្យល់ជនជាតិខ្មែរម្នាក់មិនស្គាល់ឈ្មោះ ជាអ្នកនាំផ្លូវ ដោយចំណាយលុយឲ្យមេខ្យល់ក្នុងម្នាក់៦.០០០បាត ដើម្បីទៅធ្វើការនៅតាមបណ្ដាខេត្តរបស់ថៃ។យ៉ាងណាក៏ដោយ ក្រោយចាប់ឃុំខ្លួនពលករខ្មែរទាំងអស់ សមត្ថកិច្ចបានអនុវត្តតាមវិធានរបស់សុខាភិបាល បន្ទាប់មកបញ្ជូនទៅឲ្យជំនាញធ្វើកំណត់ហេតុចាប់ឃុំខ្លួន ដើម្បីចាត់ការតាមច្បាប់ និងបញ្ជូនចេញពីប្រទេស របស់ខ្លួនតាមច្រកអូរបីជាន់ ក្នុងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖