ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រុងប្រយ័ត្ន​!! ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ឡៅតឿក្នុងបុរីចំការដូង ផ្អេីលដល់អ្នកជិតខាងនិងសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេល

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះបន្ទប់ឡៅតឿមួយកន្លែងនៅក្នុងបុរីចំការដូង​ ជាប់ផ្លូវ២១៧ ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាង ព្រមទាំងសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ពន្លត់កាលពីវេលាម៉ោង៨​ និង១០នាទីយប់​ ថ្ងៃទី១៧​ ខែមិថុនា​ ឆ្នាំ​២០២១​ ។ 

    សមត្ថកិច្ចដែលចុះអន្តរាគមន៍ក្នុងករណីអគ្គិភ័យខាងលេីបានប្រាប់ឲ្យដឹងថា​ នៅពេលកេីតហេតុ​ ពួកគាត់បានទទួលដំណឹងថាមានអគ្គិភ័យឆេះផ្ទះល្វែងក្នុងបុរីចំការដូង​ ត្រង់ចំណុចខាងលេី​ ទេីបពួកគាត់ប្រ​ញាប់ចេញមកជួយអន្តរាគមន៍បាញ់ពន្លត់​ ដោយអ្នកខ្លះយកទឹកក្នុងផ្ទះ​ អ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យមកបាញ់​ និងអ្នកខ្លះក៏បានត្រៀមរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ​ ។ ប៉ុន្តែបន្តិចក្រោយមក​ សមត្ថកិច្ចខណ្ឌដង្កោ​ និងម្ចាស់ផ្ទះបានសហការគ្នាយកបំពង់ពន្លត់អគ្គិភ័យនិងទឹកក្នុងផ្ទះ​ ទាំងជះនិងបាញ់​ទឹក​ ហេីយក៏រលត់ទៅវិញជាស្ថាពរត្រឹមរយៈពេលជាង១០នាទីប៉ុណ្ណោះ​ ដោយមិនបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ​នោះឡេីយ​ ។ 

    ក្នុងករណីនេះ​ សមត្ថកិច្ចបានបញ្ចាក់ពីមូលហេតុថា​ បណ្ដាលមកឆ្លងចរន្តអគ្គិសនី​ បានធ្វេីឲ្យឆេះនិងខូចខាតសម្ភារៈគេងចំនួនតូចប៉ុណ្ណោះ​ ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស​នោះឡេីយ​៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖