ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន៣៩អង្គ/នាក់ នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានអោយដឹងថា ក្រុមគ្រូពេទ្យបានពិនិត្យសំណាកព្រះសង្ឃ,យាយជី,តាជី,សិស្ស, និស្សិត សរុប៣៧៣អង្គនាក់ នៅ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ។

បន្ទាប់មករកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៣៩អង្គ/នាក់ នៅ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងវត្តចង្ក្រានតាព្រហ្ម ហៅវត្តស្ទឹងមានជ័យ ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

អ្នកវិជ្ជមានកូវីដ-១៩ សរុប៣៩អង្គនាក់ ក្នុងនោះ មានព្រះសង្ឈ២២អង្គ , តាជីយាយជី ០៣នាក់ , និស្សិតស្នាក់នៅក្នុងវត្ត ០២នាក់ និងប្រជាពលរដ្ឋលក់ដូរក្នុងវត្ត ១២នាក់ ។ 

ក្រោយពិនិត្យឃើញមានវិជ្ជមានកូវីដ-១៩ហើយនោះ ព្រះសង្ឈ និងអ្នកពាក់ព័ន្ធទាំង៣៩អង្គនាក់ ត្រូវបានក្រុមគ្រូពេទ្យដឹកតាមរថយន្តយកទៅកាន់កន្លែងសម្រាកព្យាបាល ។ 

ដោយឡែក ព្រះសង្ឈ និងអ្នកដែលឆ្លងកាត់ការតេស្តសំណាកហើយមិនមានវិជ្ជមានកូវីដ-១៩នោះ គឺតម្រូវអោយធ្វើចត្តាឡីស័ក
១៤ថ្ងៃ នៅក្នុងវត្ត ៕

ដោយ៖ សូរិយា


ចែករំលែក៖