ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពហុព្យាបាល ឡាសង់តេ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​២៦២​ ​សង្កាត់ចតុមុខ ខណ្ឌដូនពេញ​​ មានអ្នកជំងឺកូវីដ១៩​​ ជូនម្ដាយនិងនៅមើលថែម្ដាយ ​(ម្ដាយ ​ធ្វើតេស្ដវិជ្ជមាន) នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បាបអោយដឹងថា, មន្ទីរពហុព្យាបាល ឡាសង់តេ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​២៦២​ ​សង្កាត់ចតុមុខ ខណ្ឌដូនពេញ​​ មានអ្នកជំងឺកូវីដ-១៩​​ ជូនម្ដាយនិងនៅមើលថែម្ដាយ ​(ម្ដាយ ធ្វើតេស្ដវិជ្ជមាន) នៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដែលបានទៅ ឬ មានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅមន្ទីរពហុព្យាបាល ឡាសង់តេ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ​២៦២​ ​សង្កាត់ចតុមុខ ខណ្ឌដូនពេញ​​ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖​ មានអ្នកជំងឺកូវីដ-១៩​​ ជូនម្ដាយនិងនៅមើលថែម្ដាយ ​(ម្ដាយធ្វើតេស្ដវិជ្ជមាន) នៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ៖ សិលា


ចែករំលែក៖