ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងប្រកាសថា ចាំបាច់ត្រូវតែត្រៀមលក្ខណៈទាំងការប្រឈមមុខនិងការពិភាក្សាជាមួយអាមេរិក

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី ១៨ខែមិថុនា ដោយដកស្រង់សម្តីមេដឹកនាំគីម ជុងអ៊ុនដែលបានបញ្ជាក់ថា កូរ៉េខាងជើងចាំបាច់ត្រូវតែត្រៀមយុទ្ធសាស្ត្រប្រឈមមុខ និងពិភាក្សា ជាមួយអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីបៃឌិន។

ការប្រកាសរបស់មេដឹកនាំ គីម ជុងអ៊ុន គឺនៅក្នុងកិច្ចប្រជុំរបស់គណបក្សពលករកូរ៉េខាងជើង កាលពីថ្ងៃទី១៧ខែមិថុនា ដោយផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាស្តីពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលថ្មីអាមេរិកមកលើកកូរ៉េខាងជើង។ មេដឹកនាំគីម ជុងអ៊ុន បានបញ្ជាក់ថា កូរ៉េខាងជើងចាំបាច់ត្រូវតែត្រៀមលក្ខណៈទាំងការពិភាក្សានិងប្រឈមមុខជាមួយអាមេរិក។
កន្លងមកកូរ៉េខាងជើងបានចោទប្រកាន់ ប្រធានាធិបតីបៃឌិន ថាបានរក្សាគោលនយោបាយចងគំនុំ។ កូរ៉េខាងជើងបានបញ្ជាក់ថា លោកបៃឌិន ប្រកាសទប់ទល់ជាមួយកម្មវិធីបរមាណូរបស់កូរ៉េខាងជើង តាមរយៈកិច្ចការបរទេស ។
ចំណែកអាមេរិកវិញបើទោះបី មិនទាន់ប្រកាសពីគោលនយោបាយទៅលើកូរ៉េខាងជើងក្តី ប៉ុន្តែកូរ៉េខាងជើងបញ្ជាក់ថាគោលនយោបាយរបស់លោកបៃឌិន គឺដើម្បីផ្តល់ឱកាសសម្រាប់កិច្ចការបរទេសក្នុងការស្វែងរកសំឡេងរួមគ្នា ក្រោយកិច្ចពិភាក្សាមិនមានលទ្ធផលរបស់រដ្ឋាភិបាលមុន។
កន្លងមកអាមេរិកបានអំពាវនាវឲ្យចូលកៀកកូរ៉េខាងជើង ស្ទាបស្ទង់ដើម្បីទទួលបានជោគជ័យនៅក្នុងការស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ។ នៅពេលថ្មីៗនេះដែរ កូរ៉េខាងត្បូងក៏បានអំពាវនាវដល់កូរ៉េខាងជើង តភ្ជាប់ឡើងវិញបណ្តាញទំនាក់ទំនងដើម្បីបន្តពិភាក្សាបញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នា៕ដោយ៖ ធីរីណា

រូបភាព៖Reuters 


ចែករំលែក៖