ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ប្រើកាំបិតខ្វែវ កាប់លើគូទំនាស់ឲ្យរងរបួសដើម្បីបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុក មោងឫស្សី នៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២១នេះបានធ្វេីការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ឌិន ថ្លៃ អាយុ ៣០ឆ្នាំរស់នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង បន្ទាប់ពីបុរស រូបនេះប្រេីកាំបិតខ្វែវដេញកាប់ទៅលើឈ្មោះឆេម សុ ឃីម ភេទប្រុសអាយុ ៤១ឆ្នាំរស់ នៅភូមិឃុំជាមួយគ្នា ក្នុងពេលមានជម្លោះដោយពាក្យសំដីដាក់គ្នារហូតបណ្តាលឱ្យជនរងគ្រោះរងរបួសដៃ។

មន្រ្តីនគរបាលព្រហ្នទណ្ឌស្រុកមោងឫស្សីបានឲ្យដឹងថា ក្រោយពេលឃាត់ខ្លួននគរបាលដកហូតវត្ថុតាងមានកាំបិតខ្វែវដងឈើចំនួនមួយ ហើយនៅថ្ងៃទី១៨មិថុនានេះបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖