ព័ត៌មានទាន់ហេតុការណ៍៖

ផ្សារទំនើប ឡាក់គី (Lucky Express) សាខា One Park​ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់​បឹងកក់​​ សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ-១៩​​ បានទិញនំចំណីនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនើប ឡាក់គី (Lucky Express) សាខា One Park​ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់​បឹងកក់​​ សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ-១៩​​ បានទិញនំចំណីនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដដែលបានទៅ ផ្សារទំនើប ឡាក់គី (Lucky Express) សាខា One Park​ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់​បឹងកក់​​ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៤០​នាទី ដល់ ១០៖៥០នាទី​។
មូលហេតុ៖​ មានអ្នកជំងឺកូវីដ-១៩​​ បានទិញនំចំណីនៅទីតាំងខាងលើនេះ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ៖ សិលា


ចែករំលែក៖