ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Elite Food ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​៣៦០ ​សង្កាត់​ទួលស្វាយព្រៃទី១ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកខាងផ្នែកគណនីនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន Elite Food ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​៣៦០ ​សង្កាត់​ទួលស្វាយព្រៃទី១ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកខាងផ្នែកគណនីនៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដែលមានទំនាក់ទំនងជាមួយបុគ្គលិក ជាពិសេសខាងផ្នែកគណនី នៅក្រុមហ៊ុន Elite Food ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ​៣៦០ ​សង្កាត់​ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ ។
មូលហេតុ៖​ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកខាងផ្នែកគណនីនៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ ៖ សិលា


ចែករំលែក៖