ព័ត៌មានទាន់ហេតុការណ៍៖

បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៥នាក់ទៀត និងជាសះស្បើយចំនួន២នាក់នៅខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នៅខេត្តឧត្តរមានជ័យបានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន២៥នាក់ទៀត និងព្យាបាលជាសះស្បើយចំនួន២នាក់ផងដែរ នៅថ្ងៃទី១៩ខែមិថុនានេះ។ នេះបើតាមរដ្ឋបាលខេត្តឧត្តរមានជ័យ នៅ បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង២៥នាក់ មាន៥នាក់ ឆ្លងក្នុងសហគមន៍ និង២០នាក់ទៀតជាពលករមកពីប្រទេសថៃ។

តាមការបញ្ជាក់នផះក៏បានឲ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនានេះ ខេត្តឧត្តរមានជ័យ រកឃើញជំងឺកូវីដ-១៩ចំនួន១៧៧នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន១៤៩នាក់ ឆ្លងក្នុងសហគមន៍ចំនួន២៨នាក់ និងព្យាបាលជាសះស្បើយចំនួន៧០នាក់ ។ដោយឡែកអ្នកកំពុងសម្រាកព្យាបាលជំងឺមានចំនួន១០៥នាក់និងស្លាប់២នាក់ផងដែរ។

ខាងក្រោមជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យចុះថ្ងៃទី១៩ខែមិថុនា ៖

ដោយ ៖ ប្រាថ្នា


ចែករំលែក៖