ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១២នាក់ ក្នុងនោះ អ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ០៦នាក់, ជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ០៦នាក់ ករណីព្យាបាលជាសះស្បើយចំនួន ១២នាក់ និងករណីស្លាប់ ចំនួន ០១នាក់ ដែលមានរាយនាមដូចខាងក្រោម តារាងខាងក្រោម៖អ្នកជំងឺកូវីដ-១៩ខាងលើ ជាអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ២០ កុម្ភៈ និងជាពលករវិលត្រឡប់មកពី ប្រទេសថៃ ត្រូវបានចាត់បញ្ជូនមកធ្វើចត្តាឡីស័កកម្រិត១នៅស្រុក និងក្រុងបាត់ដំបង និងមានយកសំណាកទៅ វិភាគទទួលបានលទ្ធផលនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ឃើញថា៖ មានជំងកូវីដ-១៩ ក៏បានបញ្ចូនទៅ សំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកនានា និងមន្ទីរពេទ្យបង្អែកខេត្ត ។
ចាប់ផ្តើមពីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ចំនួន ៦៤៤នាក់ បានព្យាបាលជាសះស្បើយ ៣៤៤នាក់ ករណីស្លាប់០៤នាក់ និងកំពុងសំរាកព្យាបាលនៅតាមន្ទីរពេទ្យបង្អែក នានាក្នុងខេត្តបាត់ដំបង ២៩៦នាក់ ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ សាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ៖ សិលា