ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន ហ៊បបលឡាយ៍ (Herbalife Cambodia) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៦៩ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមហ៊ុន ហ៊បបលឡាយ៍ (Herbalife Cambodia) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៦៩ សង្កាត់វាលវង់ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បើយោងតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!សូមអំពាវនាវដល់ ប្រជាពលរដ្ឋ​ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ធ្វើការនៅក្រុមហ៊ុន ហ៊បបលឡាយ៍ (Herbalife Cambodia) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ
ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖​ មានអ្នកជំងឺកូវីដ-១៩​​ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ បន្ទាប់ពីធ្វើតេស្ដលើកទីមួយទៅលើអ្នកប៉ះពាល់នៅទីនោះរួច ជាលទ្ធផលរកឃើញអ្នកឆ្លងម្នាក់ទៀត។ សរុបទីតាំងនេះ មានអ្នកឆ្លងចំនួន ២ នាក់ គិតត្រឹមថ្ងៃទី ១៩ ខែមិថុនា។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕

ដោយ ៖ សិលា


ចែករំលែក៖