ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តរតនគិរី ប្រកាសស្តីពីការរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់បន្ថែមទៀត នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២១

ចែករំលែក៖

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានបន្ត ស្រាវជ្រាវរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ ជាការឆ្លងបន្តក្នុងសហគមន៍ដែលផ្ទុះឡើងកាលពី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ និងករណីរកឃើញនៅចំណុចត្រួតពិនិត្យបឋមដើមទី ច្រកចូលខេត្ត ដូចមាន រាយនាមខាងក្រោម៖

គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានសរុបចំនួន ១៦២នាក់ ព្យាបាលជាសះស្បើយចំនួន ០៨នាក់ និងកំពុងសម្រាកព្យាបាល ១៥៤នាក់។

រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និង ប្រយោលជាមួយបុគ្គលខាងលើ សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដ៏ទៃ និងតាមដាន សុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យសូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬ ទំនាក់ទំនងលេខ 097 595 77 88 / 092 121 383 / 097 775 12 12រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជនទាំងអស់ នឹងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់ជា ទីបំផុតនូវវិធានការដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា គឺ “៣កុំ ៣ការពារ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ក និងកាត់ផ្តាច់ការឆ្លងរាល ដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងក្រុមគ្រួសារ៕

ដោយ៖ សិលា


ចែករំលែក៖