ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភ្នំពេញមេត្តាប្រុងប្រយ័ត្ន អោយបានខ្ពស់ពីវិធីការពារការឆ្លងជំងឺកូវីដ-១៩ កុំធ្វេសប្រហែសអោយសោះ !

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, 📣 បងប្អូនប្រជាពលរដ្ឋ #រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន​, សូមកុំធ្វេសប្រហែស ​និង🙏 សូម​ពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា, 🔴🔴🔴ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ២, ចោមចៅ៣, ចោមចៅ១)
🔴🔴 ខណ្ឌ ឫស្សីកែវ (ទួលសង្កែ១, ឫស្សីកែវ, គីឡូម៉ែត្រលេខ៦)
🔴🔴 ខណ្ឌ កំបូល (កន្ទោក, ភ្លើងឆេះរទេះ, ស្នោរ)
🔴🔴 ខណ្ឌ មានជ័យ(ស្ទឹងមានជ័យ២, ស្ទឹងមានជ័យ១, ចាក់អង្រែក្រោម)
🔴🔴 ខណ្ឌ ដង្កោ(ដង្កោ, ជើងឯក, ពងទឹក)
🔴🔴 ខណ្ឌ សែនសុខ(ភ្នំពេញថ្មី, អូរបែកក្អម, ក្រាំងធ្នង់, ឃ្មួញ)
🔴 ខណ្ឌ ច្បារអំពៅ (វាលស្បូវ,​ ច្បារអំពៅ២, និរោធ)
🔴 ខណ្ឌ ៧មករា (មិត្ដភាព, វាលវង់, អូរឫស្សី១, អូរឫស្សី២, មនោរម្យ)
🔴 ខណ្ឌ ទួលគោក (ទឹកល្អក់៣, ផ្សារដេប៉ូ៣, បឹងកក់១, បឹងកក់២, បឹងសាឡាង)
🔴 ខណ្ឌ ជ្រោយចង្វារ​ (ជ្រោយចង្វារ, ព្រែកលៀប)

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បាន,🙏 សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិន​បើ ​មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕

ដោយ៖ សិលា


ចែករំលែក៖