ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, សូមបងប្អូនប្រជាពលរដ្ឋ រាជធានីភ្នំពេញ ដែលរស់នៅក្នុង សង្កាត់/ខណ្ឌ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន សូមកុំធ្វេសប្រហែស និងសូមពាក់ម៉ាស់ រក្សាគម្លាត និងឧស្សាហ៍លាងដៃឲ្យបានខ្ជាប់ខ្ជួន ១០០%។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបន្តថា, 🔴🔴🔴ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ២, ចោមចៅ៣, ចោមចៅ១, កាកាប១, កាកាប២)
🔴🔴 ខណ្ឌ មានជ័យ (ចាក់អង្រែក្រោម, ស្ទឹងមានជ័យ២, បឹងទំពុន១, ស្ទឹងមានជ័យ១/៣)
🔴🔴 ខណ្ឌ ឫស្សីកែវ (គីឡូម៉ែត្រលេខ៦, ទួលសង្កែ១, ឫស្សីកែវ)
🔴🔴 ខណ្ឌ សែនសុខ (អូរបែកក្អម, ក្រាំងធ្នង់, ទឹកថ្លា)
🔴 ខណ្ឌ ដូនពេញ (ផ្សារថ្មី៣, ចតុមុខ, ផ្សារកណ្ដាល១, ស្រះចក)
🔴 ខណ្ឌ ទួលគោក (ផ្សារដេប៉ូ៣, បឹងកក់២, ទឹកល្អក់២)
🔴 ខណ្ឌ កំបូល (កន្ទោក, បឹងធំ)
🔴 ខណ្ឌ ដង្កោ (ដង្កោ, ពងទឹក)
🔴 ខណ្ឌ ច្បារអំពៅ (ព្រែកប្រា)
🔴 ខណ្ឌ ជ្រោយចង្វារ (ជ្រោយចង្វា)
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕
ដោយ ៖ សិលា