ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ឲ្យបានជ្រាបថា៖ យោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន ១៧នាក់ ស្រី ១១នាក់ និងជាសះស្បើយចំនួន ៥០នាក់ ដែលមានរាយនាម ដូចខាងក្រោម៖តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ អ្នកជាសះស្បើយ ចំនួន ៥០នាក់ ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យចេញពីមជ្ឈមណ្ឌលព្យាបាល និងមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅកាន់ លំនៅឋានវិញ ដោយត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដូចមានរាយនាមខាងក្រោម៖
រដ្ឋបាលខេត្តកំពត សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមាន ប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ។ ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ត្រូវតែអនុវត្តឲ្យ បានម៉ឺងម៉ាត់តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការ ការពាររបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវនេះ៕
ដោយ៖ សិលា