ខេត្តរតនគិរី៖ អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ដែលបានផ្ទុះឡើងជាទ្រង់ទ្រាយធំក្នងសហគមន៍នៃខេត្តរតនគិរីគិតចាប់ពីថ្ងៃទី១៨-១៩ខែមិថុនាមកទល់ពេលនេះមានការកើនឡើងជាបន្តបន្ទាប់ និងបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់ហើយ។
ករណីមនុស្សស្លាប់ដោយសារកូវីដ-១៩នោះបានកើតឡើងនៅវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១ នៅចំណុចខាងក្រោយវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ស្ថិតក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពឱ្យដឹងថា ដោយសារក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានចុះទៅយកសំណាកធ្វេីតេស្តលេីសាកសព លទ្ធផលរកឃេីញថាមានវិជ្ជមានកូវីដ-១៩ ។
ប្រភពបន្តថា សាកសពករណីកូវីដ-១៩នោះឈ្មោះ ជា គឹមហាម ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំ កេីតហេតុខាងលេី ។
ក្រោយពីក្រុមគ្រូពេទ្យពិនិត្យសាកសពរួចរាល់ក៏ត្រូវបានយកទៅបូជានៅឈាបនដ្ឋានវត្តភ្នំស្វាយ ៕
ដោយ ៖ ជីវ័ន្ត