ខេត្តស្វាយរៀង៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅពិនិត្យព្យាបាលមណ្ឌលសុខភាពញរនៅស្រុកកំពង់រោទិ៍និងមណ្ឌលសុខភាពព្រៃគគីរ ស្រុកចន្ទ្រាសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ព្រោះអ្នកមានជំងឺជាបុគ្គលិកមណ្ឌលសុខភាពទាំង២នាក់។
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថា
អ្នកមានជំងឺកូវីដ១៩មានឈ្មោះ នុត គន្ធា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរបុគ្គលិកមណ្ឌលសុខភាពញររស់នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍។
និង ឈ្មោះ ទិត្យ សុខា ភេទស្រី អាយុ ៦០ឆ្នាំ មុខរបរបុគ្គលិកមណ្ឌលសុខភាពញររស់នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍
និងទីតាំងមណ្ឌលសុខភាពញរ ឃុំញរ ស្រុកកំពង់រោទិ៍ សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅពិនិត្យព្យាបាលមណ្ឌលសុខភាពញរ
គិតចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១
សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩។
និងអ្នកមានជំងឺកូវីដ១៩មានឈ្មោះ អោប វុទ្ធី ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកមណ្ឌលសុខភាពព្រៃគគីរ រស់នៅភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតនិងទីតាំងមណ្ឌលសុខភាពព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ចូលទៅពិនិត្យព្យាបាលគិតចាប់ពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១
មេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩។
បងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ (COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖យឹមសុថាន