ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖បាញ់ប្រហារនៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្នព្យាបាលអ្នកជំងឺកូវីដ១៩ ស្លាប់ ២នាក់នៅថៃ

ចែករំលែក៖

អតីត យោធាម្នាក់បានបាញ់ប្រហារនៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្ន ដើម្បីព្យាបាលកូវីដ ១៩ ស្ថិតនៅក្នុងខេត្ត Pathum Thani ជាប់ទីក្រុងបាងកក់ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ ។ហេតុការបាញ់ប្រហារកើតឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី ២៤ខែមិថុនា ។
ខ្មាន់កាំភ្លើងមានឈ្មោះ Kawin Saengnikul អាយុ២៣ឆ្នាំ ជាអតីតទាហានបានបាញ់ប្រហារបណ្តាលឲ្យ អ្នកជំងឺកូវីដ ម្នាក់ស្លាប់ និងបុគ្គលិកហាង ម្នាក់នៅក្បែរនោះ ។ តាមប្រព័ន្ធផ្សព្វផ្សាយថៃបានផ្សាយថា ជនដៃដល់បានស្លៀកពាក់អាវទាហាននិងខោខៅប៊ុយ និងពាក់មួកក្រហម ។ ជនដៃដល់បានបាញ់បំផ្លាញ ទ្វារមន្ទីរពេទ្យ ហើយដើរចូលខាងក្នុង បាញ់សម្លាប់អ្នកជំងឺ ។ កម្លាំងប៉ូលិសបានឲ្យដឹងថា មុនពេលចូលបាញ់នៅក្នុងមន្ទីរពេទ្យ ជនដៃដល់បាញ់បាញ់សម្លាប់បុគ្គលិកហាងលក់គ្រឿងអគ្គិសនីយ៍ម្នាក់នៅក្បែរនោះ។
ក្រោយពេលបាញ់ប្រហារ ជនដៃដល់ក៏បានចាក់ចេញពីកន្លែងកើតហេតុទៅកាន់ខេត្ត Ranong ចម្ងាយពីខេត្ត Pathum Thani ២០០គីឡូម៉ែត្រ ។ ក្រោយពេលកម្លាំងប៉ូលិសចេញនិវាទក្រហមតាមចាប់ខ្លួនជនដៃដល់ក៏មានសារភាពជាមួយកម្លាំងប៉ូលិស នៅវេលាថ្ងៃត្រង់ថ្ងៃទី ២៤ខែមិថុនា។
តុលាការថៃបានត្រៀមចោទប្រកាន់ ពីបទសម្លាប់មនុស្សនិងយកកាំភ្លើងទៅទីសាធារណៈដោយមិនមានមូលហេតុច្បាស់លាស់ ។ កម្លាំងប៉ូលិសបានលើកឡើងថា ជនដៃដល់អាចមានបញ្ហាសសៃប្រសាធ ហើយត្រូវទាហានថៃរំសាយចេញពីជួរកងទ័ពនៅឆ្នាំ២០១៩៕

ដោយ៖ធីរីណា


ចែករំលែក៖