ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់រុស្ស៊ី​ ព្រមានថា៖ រាល់នាវាចម្បាំងណាដែលបានបំពានដែនទឹករបស់ខ្លួន​ អាចនឹងបាញ់កម្ទេចចោល

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP នៅយប់ថ្ងៃព្រហស្បតិ៍ទី២៤ ខែមិថុនា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​មន្ត្រីការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់​ បានព្រមានយ៉ាងដូច្នេះថា៖ រុស្ស៊ីលើកក្រោយអាចនឹងបាញ់កម្ទេចរាល់នាវាចម្បាំងទាំងឡាយណា ដែលបានបំពានដែនទឹករបស់ខ្លួន។

នៅក្នុងការព្រមានរបស់រុស្ស៉ីដ៏តឹងតែងមួយនេះ​ បន្ទាប់ពីឧប្បត្តិហេតុនៅសមុទ្រខ្មៅ ដែលនាវាពិឃាតអង់គ្លេសបានចុះចតនៅក្បែរតំបន់គ្រីមា ក្នុងតំបន់មួយដែលប្រទេសរុស្ស៊ីអះអាងថាជាដែនទឹករបស់ខ្លួន។

មន្ត្រីជាន់ខ្ពស់រុស្ស៊ី​ បាននិយាយបន្ថែមថា នាវាចម្បាំងមួយរបស់ខ្លួនបានបាញ់ព្រមាន ខណៈដែលយន្ដហោះចម្បាំងរបស់ខ្លួនមួយទៀតបានទម្លាក់គ្រាប់បែកនៅលើផ្លូវរបស់នាវាពិឃាតអង់គ្លេសកាលពីថ្ងៃពុធសប្តាហ៍នេះដើម្បីបណ្ដេញនាវានោះ ចេញពីតំបន់ក្បែរក្រុង Sevastopol។ដោយ​ឡែក​ជុំវិញបញ្ហានេះ ភាគីអង់គ្លេស​ ក៏បានបដិសេធ ដោយទទូចថានាវារបស់ខ្លួនមិនត្រូវបានបណ្តេញចេញទេ ដោយគូសបញ្ជាក់ថា៖ នាវានោះកំពុងបើកនៅលើដែនទឹកប្រទេសអ៊ុយក្រែន៕ដោយ​៖ស​ តារា​

រូបភាព​៖ឯកសារ​ AFP


ចែករំលែក៖