ភ្នំពេញ៖ ហាង វិន សូ (Winsou) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៧ សង្កាត់ស្ទឹងមានជ័យមានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅកាន់ទីតាំងខាងលើនេះ ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2021។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ហាង វិន សូ (Winsou) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១៧ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១៖៤០នាទី តទៅ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅកាន់ទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖ សិលា