ភ្នំពេញ៖ នៅរសៀលថ្ងៃទី26 ខែមិថុនា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ហាងកាហ្វេ ប្រោន (Brown Coffee) សាខាផ្សារផេនសុលសាលាចតុមុខ ដែលមានទីតាំងស្ថិតនៅផ្លូវ២១៤ សង្កាត់បឹងរាំង មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅកាន់ទីតាំងខាងលើនេះទិញកាហ្វេ។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទិញកាហ្វេនៅ ហាងកាហ្វេ ប្រោន (Brown Coffee) សាខាផ្សារផេនសុលសាលាចតុមុខ ដែលមានទីតាំងស្ថិតនៅផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ ម៉ោង៩៖២០នាទី ដល់ ៩៖៣៥នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅកាន់ទីតាំងខាងលើនេះទិញកាហ្វេ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ៖ សិលា