ព័ត៌មានទាន់ហេតុការណ៍៖

ហាង​ Kai Fun ដែលមានទីតាំងស្ថិតនៅផ្ទះ២៥ ផ្លូវលេខ៣៣៤ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩ បានទៅកាន់ទីតាំងខាងលើនេះ ហើយបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ហាង​ Kai Fun ដែលមានទីតាំងស្ថិតនៅផ្ទះ២៥ ផ្លូវលេខ៣៣៤ សង្កាត់បឹងកេងកង១ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅកាន់ទីតាំងខាងលើនេះ ហើយបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកម្នាក់ ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពី នៅរសៀលថ្ងៃទី 26 ខែមិថុនាឆ្នាំ 2021។អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ហូបអាហារនៅ ហាង​ Kai Fun ដែលមានទីតាំងស្ថិតនៅផ្ទះ២៥ ផ្លូវលេខ៣៣៤ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី ១៩ ខែមិថុនា​ ឆ្នាំ២០២១ ម៉ោង​ ១១៖៥០នាទី តទៅ។

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅកាន់ទីតាំងខាងលើនេះ ហើយបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកម្នាក់។ លទ្ធផលធ្វើតេស្ដរបស់បុគ្គលិកនោះគឺ វិជ្ជមានកូវីដ១៩។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖ សិលា


ចែករំលែក៖