ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ គង់នៅកុដិលេខ ០៤ ក្នុងវត្តកោះមេត្តាពោធិវង្ស ដែលមានទីតាំងស្ថិតនៅ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ មានព្រះសង្ឃ គង់នៅទីតាំងខាងលើនេះ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា ព្រះសង្ឃ គង់នៅកុដិលេខ ០៤ ក្នុងវត្តកោះមេត្តាពោធិវង្ស ដែលមានទីតាំងស្ថិតនៅ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ មានព្រះសង្ឃ គង់នៅទីតាំងខាងលើនេះ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ១៩!អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ លោកតា​លោកយាយ ​តាអាចារ្យ យាយជីតាជី ដែលមានមានទំនាក់ទំនងជាមួយ ព្រះសង្ឃ គង់នៅកុដិលេខ ០៤ ក្នុងវត្តកោះមេត្តាពោធិវង្ស ដែលមានទីតាំងស្ថិតនៅ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ​ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៣ ខែមិថុនា​ ឆ្នាំ២០២១។

មូលហេតុ៖ មានព្រះសង្ឃ គង់នៅទីតាំងខាងលើនេះ ត្រូវបានធ្វើតេស្ដរកឃើញវិជ្ជមាន មេរោគកូវីដ-១៩។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

ដោយ៖ សិលា


ចែករំលែក៖