ភ្នំពេញ៖ នៅរសៀលម៉ោង ៤និង ៤៥នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ធនាគារ ហុង លីអុង (Hong Leong Bank) សាខា ពេទ្យលោកសង្ឃ ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅដាក់លុយចូលគណនី នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ ហុង លីអុង (Hong Leong Bank) សាខា ពេទ្យលោកសង្ឃ ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៣៖០០នាទី។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅដាក់លុយចូលគណនី នៅទីតាំងខាងលើនេះ។
ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា