ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារ ហុង លីអុង (Hong Leong Bank) សាខា​ ពេទ្យលោកសង្ឃ ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅដាក់លុយចូលគណនី នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលម៉ោង ៤និង ៤៥នាទីថ្ងៃទី២៧  ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងថា, ធនាគារ ហុង លីអុង (Hong Leong Bank) សាខា​ ពេទ្យលោកសង្ឃ ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ទឹកថ្លា មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅដាក់លុយចូលគណនី នៅទីតាំងខាងលើនេះ។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ ហុង លីអុង (Hong Leong Bank) សាខា​ ពេទ្យលោកសង្ឃ ដែលមានទីតាំងស្ថិតនៅផ្លូវ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ  នៅថ្ងៃទី ២២ ខែមិថុនា​ ឆ្នាំ២០២១​ ម៉ោង ១៣៖០០នាទី។ 

មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅដាក់លុយចូលគណនី នៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!!   

ដោយ ៖ សិលា


ចែករំលែក៖