ភ្នំពេញ៖ ផ្សារទំនើប Bonjour ដែលស្ថិតនៅក្នុងស្ថានីយ៍ប្រេង តូតាល់ (Total Gas Station) សាខាព្រៃស ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃស សង្កាត់ព្រៃស មានអ្នកជំងឺ កូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។
បើយោងតាមតាមអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងនៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប Bonjour ដែលស្ថិតនៅក្នុងស្ថានីយ៍ប្រេង តូតាល់ (Total Gas Station) សាខាព្រៃស ដែលមានទីតាំងស្ថិតនៅលើផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ០៩៖២៥នាទី ដល់ ០៩៖៤០នាទី។
មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា