ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារ DGB ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ៧០ សង្កាត់ទួលសង្កែទី១ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែកឥណទាន នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ធនាគារ DGB ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ៧០ សង្កាត់ទួលសង្កែទី១ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែកឥណទាន នៅទីតាំងខាងលើនេះ ។
បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅវេលាម៉ោង ៤ និង ៤៥ នាទីរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការ នៅ ធនាគារ DGB ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ ៧០ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ⏰ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមិថុនា​ ឆ្នាំ២០២១។ 

​🔥 មូលហេតុ៖ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែកឥណទាន នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ- 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕ 

ដោយ ៖ សិលា


ចែករំលែក៖