ភ្នំពេញ៖ នៅវេលាម៉ោង ៤និង ៤០នាទីរសៀលថ្ងៃទី ២៨ខែមិថុនា ឆ្នាំ ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា,🔴 ហាងលក់ទំនិញ ហាក់ លី (ក្បែរ ផ្សារតាប៉ាង) ដែលមានទីតាំងស្ថិតផ្លូវលេខ ៥១ (ប៉ាស្ទ័រ) សង្កាត់ផ្សារថ្មីទី៣ មានអ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ ! ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 📣 សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ🔴 ហាងលក់ទំនិញ ហាក់ លី (ក្បែរ ផ្សារតាប៉ាង) ដែលមានទីតាំងស្ថិតផ្លូវលេខ ៥១ (ប៉ាស្ទ័រ) សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ⏰ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១។
🔥 មូលហេតុ៖ អ្នកជំងឺ កូវីដ-១៩ (COVID-19) បានចូលទៅទិញទំនិញមួយចំនួន នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ 🙏 សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ ៖ សិលា