ព័ត៌មានទាន់ហេតុការណ៍៖

លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ៖ “ចងចាំប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់មួយរយឆ្នាំ បើកទំព័រថ្មីសម្រាប់ចំណងមិត្តភាពចិននិងកម្ពុជា”

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន លោក  Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសរសេរអត្ថបទមានចំណងជើងថា “ចងចាំប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់មួយរយឆ្នាំ បើកទំព័រថ្មីសម្រាប់ចំណងមិត្តភាពចិននិងកម្ពុជា”។

កាលពី១០០ឆ្នាំមុន … ប្រទេសចិនជាប្រទេសដែលរងការគំរាមកំហែងពីប្រទេស លោកខាងលិច ស្ថានភាពច្របូកច្របល់ ប្រទេសជាតិចុះខ្សោយក្រីក្រ ប្រជាជនស្ទើរតែ គ្មានទីជំរក។ ពេលដែលប្រទេសចិនមានបញ្ហាផ្ទៃក្នុង និងទទួលរងការឈ្លានពានពី បរទេស ហើយប្រជាជាតិស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់និងហានិភ័យខ្លាំង គណបក្ស កុម្មុយនិស្តចិនក៏ត្រូវបានបង្កើតឡើងកាលពីខែកក្កដាឆ្នាំ១៩២១ បានចាត់ទុកសេចក្តីសុខ របស់ប្រជាជនចិន និងការស្តារឡើងវិញនៃប្រជាជាតិចិនជាបឋមចិត្តនិងបេសកកម្មរបស់ ខ្លួន។ ឆ្លងកាត់ការតស៊ូពុះពាររាល់លំបាកអស់រយៈពេលមួយសតវត្សរ៍ បានអភិវឌ្ឍន៍ខ្លួន ពីគណបក្សដែលមានសមាជិកតែជាង៥០នាក់រហូតក្លាយទៅជាគណបក្សកាន់អំណាចធំ ជាងគេលើពិភពលោកដែលមានសមាជិកបក្សជាង៩១លាននាក់។

ប្រទេសចិនបច្ចុប្បន្ននេះ បានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២នៅ លើពិភពលោក ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗជាមធ្យមមានចំនួនលើស ពី១ម៉ឺនដុល្លារអាមេរិក បានលុបបំបាត់បញ្ហាភាពក្រីក្រដាច់ខាតទាំងស្រុង និងបានរួម ចំណែកជាង ៣០% សម្រាប់អត្រាកំណើនសេដ្ឋកិច្ចពិភពលោកពេញមួយឆ្នាំ។ ប្រឈម មុខជាមួយបញ្ហាជំងឺវីរុសកូវីដ-១៩ដែលពុំធ្លាប់មាន ប្រទេសចិនទទួលបានសមិទ្ធផលផ្លែ ផ្កាជាច្រើនគួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់លើជំងឺវីរុសមួយនេះ ចំនួននៃការចាក់វ៉ាក់ សាំងកូវីដលើសពី១ពាន់លានដូស និង ចំនួនវ៉ាក់សាំងកូវីដដែលបាននាំចេញទៅក្រៅប្រទេសលើសពី ៣០០ លានដូស។ ត្រឹមឆ្នាំ២០២០ ចិនបាននាំចេញម៉ាសចំនួនជាង ២២៤.២ពាន់លានបន្ទះ សម្លៀកបំពាក់ការពារមានចំនួន២.៣១ពាន់លាន សម្រាប់ និង ម៉ាស៊ីនដកដង្ហើមចំនួន ២៧.១ ម៉ឺនគ្រឿង។

ហេតុអ្វីចិនអាចធ្វើបាន?

គឺដោយសារតែមានគណបក្សកុម្មុយនិស្តចិនដែលជាស្នូលដឹកនាំដ៏រឹងមាំ បង្រួបបង្រួមប្រជាជនចិនដែលធ្លាប់ត្រូវមហាអំណាចហៅថា ខ្សាច់រប៉ាត់រប៉ាយគ្មាន សាមគ្គីភាព បានបណ្ដេញជនបរទេសដែលឈ្លានពាន បានលុបបំបាត់សន្ធិសញ្ញា ទាំងឡាយដែលមិនស្មើភាពគ្នា និងបានបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ បានស្ថាបនាប្រព័ន្ធមូលដ្ឋាននៃសង្គមនិយមជំរុញកសាងប្រព័ន្ធសង្គមនិយម បានបើកមាគ៌ា សង្គមនិយមដែលមានលក្ខណៈពិសេសនៃចិន និង ជួយប្រជាជាតិចិនដែលមាន ប្រវត្តិសាស្ត្រអរិយធម៌ជាង ៥០០០ ឆ្នាំបោះជំហានឈានទៅកាន់ទំនើបកម្មគ្រប់ជ្រុង ជ្រោយ។ នេះគឺជាជម្រើសនៃប្រវត្តិសាស្ត្រ ក៏ជាជម្រើសរបស់ប្រជាជនផងដែរ។

ហេតុអ្វីបានជាគណបក្សកុម្មុយនិស្តចិនអាចធ្វើបាន? មានហេតុផលជាច្រើន ប៉ុន្តែ កត្តាសំខាន់បំផុតមានចំនួន៣៖

ទី១. ការប្រកាន់ខ្ជាប់នូវគោលការគ្រឹះបម្រើប្រជាជនដោយអស់ពីចិត្ត … ការ ប្រកាន់ខ្ជាប់យកប្រជាជននិងមាគ៌ាសាធារណជនជាធំ ទទួលបានការការពារដោយស្មោះ ពីសំណាក់មហាជនទូទៅ។ តាមលទ្ធផលនៃការស្ទង់មតិផ្សេងៗបានបង្ហាញថា ការពេញ ចិត្តរបស់ប្រជាជនចិនចំពោះរដ្ឋាភិបាល និង គណបក្សកុម្មុយនីស្តចិនមានចំនួនខ្ពស់ជាង គេក្នុងចំណោមប្រទេសលើសកលលោក ហើយក៏មានកំណើនកើនឡើងឥតឈប់ឈរ ផងដែរ។

ទី២. ការប្រកាន់ខ្ជាប់ដើរលើមាគ៌ារបស់ខ្លួន។ ស្គាល់ និងចាប់យកស្ថានភាព ប្រទេសចិនយ៉ាងច្បាស់លាស់។ ចាក់ឫសនៅក្នុងប្រទេសចិន ស្រូបយកសមិទ្ធផលដ៏ លេចធ្លោនៃអរិយធម៌មនុស្សជាតិ បង្កើតជាមាគ៌ាសង្គមនិយមដែលមានលក្ខណៈពិសេស នៃចិន សម្រេចបានអច្ឆរិយៈសំខាន់ៗចំនួនពីរ គឺការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនិង ស្ថិរភាពសង្គមរយៈពេលវែង។

ទី៣. ការប្រកាន់ខ្ជាប់កិច្ចពង្រឹងកសាងបក្ស។ លើកកម្ពស់ការច្នៃប្រឌិតទ្រឹស្តីនៃ ការអនុវត្តជាក់ស្តែង ហ៊ានប្រឈមមុខនឹងបញ្ហាដោយផ្ទាល់ មានភាពក្លាហានក្នុងការធ្វើ បដិវត្តខ្លួនឯង លើកកម្ពស់ស្ថាបនាបក្សនិងរដ្ឋាភិបាលដោយភាពស្អាតស្អំ និងបន្តលើក កម្ពស់សមត្ថភាពច្នៃប្រឌិត សមត្ថភាពប្រមូលផ្តុំ និងសមត្ថភាពយកជម្នះនៃបក្ស។

ដំណើរប្រវត្តិសាស្ត្រដែលចិនបានឆ្លងកាត់ក្នុងបដិវត្ត ការស្ថាបនា និងការអភិវឌ្ឍ អស់រយៈពេល១០០ឆ្នាំកន្លងមកនេះ បានធ្វើឱ្យយើងកាន់តែស្រឡាញ់និងរក្សាជាមួយ ស្ថានភាពដ៏ល្អបវរដែលបានមកដោយលំបាកនេះ ក៏កាន់តែគោរពជាមួយសិទ្ធិនិងការ ខិតខំប្រឹងប្រែងរបស់ប្រជាជនបណ្តាប្រទេស ក្នុងការស្វែងរកមាគ៌ានៃការអភិវឌ្ឍន៍ដែល សមស្របជាមួយស្ថានភាពប្រទេសជាតិខ្លួន ប្រឆាំងជាមួយទង្វើដែលប្រើអំណាចដើម្បី ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គៀបសង្កត់អ្នកដទៃ និងការដាក់ទណ្ឌកម្ម គំរាមកំហែងគេឯង។

យើងអំពាវនាវការពិភាក្សាគ្នាដោយស្មើភាពគ្នាបើកចំហច្នៃប្រឌិត រួមសុខទុក្ខ ជាមួយគ្នា ការពារសច្ចធម៌យ៉ាងមុតមាំ ប្រកាន់ខ្ជាប់លើគោលការពិភាក្សារួម កសាងរួម ចែករំលែករួម ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ បង្កើតជាអនាគតដែល មានលក្ខណៈជោគជ័យនិងចែករំលែករួម អភិវឌ្ឍនិងវិបុលភាព សុខភាពនិងសុវត្ថិភាព គោរពនិងសិក្សាពីគ្នាទៅវិញទៅមក។

យើងអំពាវនាវការផ្សព្វផ្សាយគុណតម្លៃមនុស្សជាតិរួម ដែលប្រកបដោយសន្តិភាព ការអភិវឌ្ឍន៍ យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យ និងសេរីភាព។

យើងអំពាវនាវការបង្កើតឱកាសកាន់តែច្រើន សម្រាប់ពិភពលោកដោយតាមរយៈ ការអភិវឌ្ឍរបស់ប្រទេសចិន ហើយយើងតែងតែចូលរួមជាមួយកម្លាំងដែលមានគោលដៅ អភិវឌ្ឍន៍ ដើម្បីខិតខំកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

នៅលើពិភពលោក តែងតែមានមនុស្សមួយចំនួនដែលមិនចូលចិត្តឃើញប្រទេស ដទៃដែលមានប្រព័ន្ធគ្រប់គ្រងនិងទ្រឹស្តីខុសគ្នាមានការអភិវឌ្ឍន៍ខ្លាំងក្លានោះទេ ហើយ តែងមានក្តីព្រួយបារម្ភ ពេលដែលប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានជីវភាពល្អ ប្រសើរឡើង។ ពួកគេតែងលាបពណ៌ទៅលើប្រទេសចិននិងគណបក្សកុម្មុយនិស្តចិនឥត ឈប់ឈរ ចង់បំបែកបំបាក់ទំនាក់ទំនងរវាងគណបក្សកុម្មុយនិស្តចិននិងប្រជាជនចិន ក៏ ដូចជាចង់បំផ្លាញទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា។ ប៉ុន្តែវាត្រូវបានវិនាសទាំង ស្រុង។ ពាក្យពេចន៍គំរាមកំហែងនិងផ្ដួលរលំចិនតាមក្រោមគ្រប់ទម្រង់ត្រូវបានវិនាស បរាជ័យយូរមកហើយ។ ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជាមិនអាចបំបែកបាន ឡើយ ហើយសហគមន៍វាសនារួមរវាងប្រទេសទាំងពីរមុតមាំជាងមាស។

យើងមិនអាចបំភ្លេចបានឡើយថា នាគ្រាដំបូងនៃការ ផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាស មិនបិទជើងហោះហើរជាមួយចិន មិនរើសអើងប្រជាជនចិន និង មិនជម្លៀសអ្នកការទូតនិងនិស្សិតខ្មែរចេញពីចិន។ ព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានជំនួយដ៏ថ្លៃថ្លាដល់ភាគីចិន ហើយសម្ដេចតេជោនាយករដ្ឋមន្តី ហ៊ុន សែន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនជាបន្ទាន់ក្នុងដំណើរបញ្ច្រាស។

បន្ទាប់ពីកម្ពុជាមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលនិងយោធាចិនបានចាត់ បញ្ជូនក្រុមគ្រូពេទ្យមកកាន់ប្រទេសកម្ពុជាមុនគេបង្អស់ បានផ្តល់សម្ភារៈទប់ស្កាត់នឹងជំងឺ វីរុសតាមគ្រប់មធ្យោបាយជាច្រើន។ ទោះបីជាប្រទេសចិនមានតម្រូវវ៉ាក់សាំងដ៏សន្ធឹក សន្ធាប់ក្នុងប្រទេសខ្លួនក៏ដោយ ក៏នៅតែចាត់ទុកប្រទេសកម្ពុជាជាទិសដៅអាទិភាព សម្រាប់កិច្ចសហប្រតិបត្តិការវ៉ាក់សាំង និង បានប្រគល់វ៉ាក់សាំងយ៉ាងច្រើនជូនដល់ភាគី កម្ពុជា ដែលស្មើនឹង៩៥%នៃចំនួនវ៉ាក់សាំងកូវីដសរុបដែលកម្ពុជាទទួលបាន។

ស្ថិតក្រោមលក្ខខណ្ឌនៃជំងឺវីរុសកូវីដ-១៩ ពាណិជ្ជកម្មចិននិងកម្ពុជាក្នុងឆ្នាំ២០២០បន្ត កើនឡើង ទោះបីជាជួបនឹងឧបសគ្គជំងឺវីរុសក៏ដោយ ដែលមានចំនួនទឹកប្រាក់សរុបជាង ៩.៥៦ពាន់លានដុល្លារអាមេរិក។ គម្រោងសំខាន់ៗនៃខ្សែក្រវាត់និងផ្លូវត្រូវបានជំរុញ យ៉ាងរលូនមានដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿន លឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ និងគម្រោងពហុ កីឡាដ្ឋានជាតិមរតកតេជោជាដើម។ កាលពីខែតុលា ឆ្នាំ២០២០ ចិននិងកម្ពុជាបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាប្រវត្តិសាស្ត្រ ហើយផលិតផលដែលមាន គុណភាពខ្ពស់របស់កម្ពុជាត្រូវបានអនុញ្ញាតនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងមាន វត្តមានលើតុអាហាររបស់ប្រជាជនចិន មានដូចជាផ្លែចេក ស្វាយ និងជលផលជាដើម។

ឆ្នាំ២០២១នេះ គឺជាខួបអនុស្សាវរីយ៍លើកទី១០០ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន និងជាខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតគណបក្សប្រជាជន កម្ពុជា ហើយកាលបរិច្ឆេទនៃខួបអនុស្សាវរីយ៍ទាំងពីរនេះនៅកៀកគ្នា កម្មវិធីទាំងពីរ រៀបចំជាបន្តបន្ទាប់នឹងធ្វើឱ្យបរិយាកាសអបអរសាទរកាន់តែអធឹកអធម។ យើងរំឭក ប្រវត្តិសាស្ត្រ ដើម្បីបូកសរុបបទពិសោធន៍ ស្វែងយល់អំពីច្បាប់ និងបង្កើតភាពស្រស់ ត្រកាលសម្រាប់អនាគត។ យើងជឿជាក់ដោយមានហេតុផលថា ស្ថិតក្រោមសមិទ្ធផលដ៏ អស្ចារ្យជាសតវត្សរ៍ដែលប្រទេសចិននិងកម្ពុជាក៏ដូចជាប្រជាជនទាំងពីរ បានរកឃើញនូវមាគ៌ាអភិវឌ្ឍន៍ដែលសមស្របជាមួយស្ថានភាពរបស់ប្រទេសជាតិខ្លួន និងស្ថិតក្រោម ការកសាងសហគមន៍វាសនារួម យើងរួមគ្នា ជួយគ្នានិងគាំទ្រគ្នាទៅវិញទៅមក និង សមិទ្ធផលដែលសម្រេចបាន នឹងត្រូវបានចារក្នុងប្រវត្តិសាស្ត្រដ៏ផូរផង់សម្រាប់ចំណង មិត្តភាពរវាងចិននិងកម្ពុជា ទាំងនេះនឹងក្លាយជាប្រវត្តិសាស្ត្រដ៏ល្បីរន្ទឺយ៉ាងអស្ចារ្យជាមិនខាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖