ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយ Ronaldo ធ្លាក់ចេញពីយូរ៉ូ ខ្សែប្រយុទ្ធ Patrik Schick កំពុងប្រជែងជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ

ចែករំលែក៖

ខ្សែប្រយុទ្ធ Patrik Schick របស់សាធារណរដ្ឋឆេកបានជួយឲ្យក្រុមធានាកៅអីទៅវគ្គ៨ក្រុមចុងក្រោយយូរ៉ូ២០២០ បន្ទាប់ពីបានយកឈ្នះហុល្លង់ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃអាទិត្យ។

ក្រុមហុល្លង់ហាក់បាត់លំនឹងបន្ទាប់ពីខ្សែការពារកណ្ដាល Matthjis de Ligt ទទួលបានកាតក្រហម ដែលធ្វើឱ្យក្រុមឆេកយកឈ្នះក្រុមហុល្លង់២ទល់០ក្នុងវគ្គ១៦ក្រុមតែម្តង។

យោងតាមទិន្នន័យរបស់ soccerway បានបង្ហាញថា ខ្សែប្រយុទ្ធ PatrikSchick របស់ក្រុមឆេកកំពុងក្លាយជាតារាលេចធ្លោ ដោយរកបាន១គ្រាប់ទៀតគឺស្មើនឹងគ្រាប់បាល់របស់ Cristiano Ronaldo ហើយ ដែលបច្ចុប្បន្នរកបាន៤គ្រាប់ និងអាចបន្តរកបានទៀត បើសិនជាក្រុមនេះឈានទៅវគ្គបន្តបន្ទាប់ ។

ក្រុមព័រទុយហ្គាល់បានធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយទៅហើយក្រោយបរាជ័យ ១-០ ទល់នឹងក្រុមបែលហ្ស៊ិក។ នេះអាចជាឱកាសសម្រាប់ កីឡាករ Schick ក្នុងការប្រជែងតំណែងស្បែកជើងមាសពីខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo ខណៈវគ្គ៨ក្រុមចុងក្រោយក្រុមឆេកត្រូវតតាំងជាមួយក្រុមដាណឺម៉ាកនៅថ្ងៃទី៣ខែកក្កដាខាងមុខនេះ ៕

ដោយ៖ ភារៈ


ចែករំលែក៖